អាជ្ញាធរក្រុងប៉ោយប៉ែត ចុះណែនាំអាជីវករជុំវិញផ្សារត្រី និងផ្សារអគ្គៈ ហៅថា ផ្សារប៉ោយប៉ែតថ្មី ឱ្យបញ្ឈប់ការនាំចូល តាំងលក់ផលិតផលថៃគ្រប់ប្រភេទ
បន្ទាយមានជ័យ : នៅព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមដំណើរ ជាមួយក្រុមការងាររដ្ឋបាលក្រុង សង្កាត់ ភូមិ.ចុះពិនិត្យនិងណែនាំដល់អាជីវករដែលលក់ដូរនៅក្នុង ផ្សារត្រី និងផ្សារអគ្គៈ ហៅថា ផ្សារប៉ោយប៉ែតថ្មី ស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត បញ្ឈប់បន្ទាន់រាល់ទំនិញ និងសាច់បង្កក ផ្សេងៗដែលនាំចូលមកពីប្រទេសថៃ មកលក់ដូរចែកចាយដល់ប្រជាពលរដ្ឋយើងបរិភោគជាដាច់ខាត។ លោកគាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក៏បានបន្តធ្វើការណែនាំដល់អាជីវករប្ដូរប្រាក់ ហាមមិនឲ្យដាក់ផ្លាកសញ្ញាដើម្បីប្ដូរប្រាក់បាតនៅទីប្រជុំជនផងដែរ ហើយលោកក៏បានបន្តណែនាំដល់អាជីវករលក់ដូរក្នុងផ្សារឲ្យបានប្រើប្រាស់នៅផលិតផលរបស់ខ្មែរ។ យើងក៏បានឃើញថាក្រុមអាជីវករក៏បានអបអរសាទរដល់លោកអភិបាលក្រុង និងសហការជាមួយអាជ្ញាធរដើម្បី រួមចំណែក ក្នុងការប្រើប្រាស់ផលិតផលរបស់ខ្មែរយើងសុទ្ធសាធ។គួររំលឹកផងដែរកន្លងមកនៅទីផ្សារក្រុងប៉ោយប៉ែតឃើញថាមានទំនិញថៃមួយចំនួននៅតែបន្តដាក់លក់ក្នុងទីផ្សារ។ដូច្នេះអាជ្ញាធរនៅពេលនេះលោកពង្រឹង ដល់អាជីវករដើម្បីបញ្ឈប់ប្រើប្រាស់និងលក់ដូរទំនិញនិងផលិតផលរបស់ប្រទេសថៃ។ជាចុងក្រោយអាជ្ញាធរ បានក្រើនរំលឹកដល់ក្រុមអាជីវករថាថ្ងៃក្រោយបើមានទំនិញថៃបន្តដាក់លក់នៅទីផ្សារទៀតអាជ្ញាធរនឹងអនុវត្តទៅតាមនីតិវិធីនៃច្បាប់។










