ធនាគារជាតិនៃកម្ពុជា បន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកក្រដាសប្រាក់រៀលថ្មី ជូនសាធារណជន ដោយមិនគិតថ្លៃ ជាប់ជាប្រចាំនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្តទូទាំងប្រទេស រៀងរាល់ម៉ោងធ្វើការ…
ភ្នំពេញ : យោងតាមផេកផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកក្រដាសប្រាក់រៀលថ្មី ជូនសាធារណជន ដោយមិនគិតថ្លៃ ជាប់ជាប្រចាំនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្តទូទាំងប្រទេស រៀងរាល់ម៉ោងធ្វើការ និងតាមយុទ្ធនាការប្តូរក្រដាសប្រាក់រៀលនៅទីកន្លែងផ្សេងៗ។ ដោយអនុលោមតាមលក្ខខណ្ឌជាក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និងគោលការណ៍វាយតម្លៃរក្សាទ្រង់ទ្រាយដើមនៃក្រដាសប្រាក់លើសពី ៧០%។ បន្ថែមលើសកម្មភាពប្តូរក្រដាសរៀលខាងលើ គ្រប់សាខាធនាគារជាតិនៃកម្ពុជាក៏ចូលរួមសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងការខូចខាតលើក្រដាសប្រាក់រៀលដោយសារកត្តាហានិភ័យផ្សេងៗ ដូចជាភ្លើងឆេះ និងកណ្តៀរកោរកណ្តុរកាត់ជាដើមផងដែរ ៕










